John 11

ការ​ស្លាប់​របស់​ឡាសារ​

1មានបុរសម្នាក់​មាន​ជំងឺ​គាត់​ឈ្មោះ​ឡាសារនៅ​ក្រុង​បេថានីជាក្រុង​របស់​នាង​ម៉ារានិងបងស្រីរបស់នាង​ឈ្មោះ​ម៉ាថា 2នាងម៉ារា​គឺ​ជាអ្នកដែល​បាន​ចាក់​ប្រេង​ក្រអូប​លើ​ព្រះអម្ចាស់ព្រមទាំង​បាន​ជូតបាទាព្រះអង្គ​ដោយ​សក់​របស់​នាង​រីឯ​ឡាសារដែល​មាន​ជំងឺ​ជា​ប្អូនប្រុស​របស់​នាង 3ដូច្នេះបងប្អូន​ស្រី​ទាំងពីរ​បាន​ចាត់​ឲ្យ​គេ​ទៅទូលព្រះអង្គថា៖ ​«ព្រះអម្ចាស់អើយ! ​មើល៍អ្នកដែល​ព្រះអង្គ​ស្រលាញ់​កំពុង​ឈឺ​ហើយ»។ 4ប៉ុន្តែពេល​ព្រះ​យេស៊ូដូច្នេះ​ព្រះអង្គ​មានបន្ទូលថា៖ ​«ជំងឺនេះមិនដល់ស្លាប់ទេគឺសម្រាប់ជា​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់វិញដើម្បី​ឲ្យ​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​បាន​តម្កើងឡើងដោយសារជំងឺនេះ»។ 5ព្រះយេស៊ូស្រលាញ់ឡាសារ​នាង​ម៉ាថានិងប្អូនស្រី​របស់​នាង​ណាស់ 6ដូច្នេះពេល​ព្រះអង្គ​ថា​គាត់​ឈឺ​ព្រះអង្គ​ក៏​គង់នៅកន្លែង​ដដែល​នោះពីរថ្ងៃ​ទៀត 7ក្រោយមកព្រះអង្គ​មានបន្ទូលទៅកាន់​ពួក​សិស្សថា៖ ​«ចូរ​យើង​ត្រលប់​ទៅ​ស្រុក​យូដាវិញ»។ 8ពួកសិស្សទូលព្រះអង្គថា៖ ​«លោក​គ្រូ​ពួក​ជនជាតិ​យូដាទើបតែរកគប់លោកគ្រូ​តើ​លោក​គ្រូ​គិត​ទៅទីនោះទៀត 9ព្រះយេស៊ូឆ្លើយថា៖ ​«តើ​នៅពេល​ថ្ងៃមិនមានដប់ពីរម៉ោងទេ? ​បើអ្នកណាដើរនៅពេលថ្ងៃ​នោះ​មិនជំពប់ជើងឡើយព្រោះ​គេ​ឃើញពន្លឺ​របស់​ពិភពលោកនេះ 10ប៉ុន្តែបើអ្នកណាដើរនៅ​ពេល​យប់​អ្នកនោះ​ត្រូវ​ជំពប់​ជើង​ហើយព្រោះគ្មានពន្លឺនៅក្នុងអ្នកនោះទេ»។ 11ក្រោយពីមានបន្ទូល​សេចក្ដី​ទាំងនេះហើយ​ព្រះអង្គ​មានបន្ទូល​ទៅ​ពួកគេ​ទៀត​ថា៖ ​«ឡាសារ​ជា​មិត្តសម្លាញ់​របស់​យើង​គាត់​បាន​ដេកលក់ទៅហើយប៉ុន្តែខ្ញុំ​នឹង​ទៅដាស់គាត់» 12ពេលនោះពួក​សិស្សទូលព្រះអង្គថា៖ ​«ព្រះអម្ចាស់អើយ! ​បើ​គាត់​ដេកលក់​គាត់​នឹង​ជា​វិញ​មិនខាន»។ 13ព្រះយេស៊ូមានបន្ទូលអំពីការស្លាប់​របស់​ឡាសារប៉ុន្តែពួកសិស្សស្មានថា​ព្រះអង្គ​កំពុង​មានបន្ទូលអំពី​ការ​ដេកលក់ធម្មតា 14ហេតុនេះហើយ​បានជា​ព្រះ​យេស៊ូមានបន្ទូល​ទៅ​ពួកគេត្រង់ៗថា៖ ​«ឡាសារស្លាប់ហើយ! 15ហើយដោយព្រោះអ្នករាល់គ្នា​ខ្ញុំ​ត្រេកអរណាស់ដែលខ្ញុំមិន​បាន​នៅទីនោះដើម្បី​ឲ្យ​អ្នករាល់គ្នា​ជឿដូច្នេះ​ចូរ​យើង​ទៅគាត់»។ 16ពេលនោះលោក​ថូម៉ាសហៅឌីឌីម​ក៏​និយាយទៅ​ពួក​សិស្សជាគូកន​របស់​គាត់​ថា៖ ​«ចូរ​យើង​ទៅស្លាប់ជាមួយគាត់ដែរ»។

ព្រះយេស៊ូជាសេចក្ដីរស់​ឡើង​វិញ​ និងជា​ជីវិត​

17ពេល​ព្រះ​យេស៊ូ​យាងទៅ​ដល់ហើយ​ព្រះអង្គ​ជ្រាបថាឡាសារ​ត្រូវ​បាន​បញ្ចុះនៅក្នុងផ្នូរបួនថ្ងៃ​មក​ហើយ 18ក្រុងបេថានីនៅជិត​ក្រុង​យេរូសាឡិម​មាន​ចម្ងាយ​ប្រហែល​បីគីឡូម៉ែត្រ​ប៉ុណ្ណោះ 19ហើយមាន​ពួក​ជនជាតិ​យូដាជាច្រើន​បាន​មកជួប​នាង​ម៉ាថានិងម៉ារាដើម្បីជួយ​រំលែក​ទុក្ខពួកនាងដោយព្រោះប្អូនប្រុស​របស់​ពួកនាង 20កាលនាង​ម៉ាថាថា​ព្រះ​យេស៊ូយាងមក​ដល់​ហើយ​នោះ​នាង​ក៏​ចេញ​ទៅទទួលព្រះអង្គប៉ុន្តែ​នាង​ម៉ារាវិញអង្គុយនៅក្នុងផ្ទះ 21នាងម៉ាថាទូល​ព្រះ​យេស៊ូថា៖ ​«ព្រះអម្ចាស់អើយ! ​បើ​ព្រះអង្គ​គង់នៅទីនេះ​នោះ​ប្អូនប្រុស​របស់​ខ្ញុំមិនស្លាប់ឡើយ 22ប៉ុន្តែខ្ញុំដឹងថាការអ្វីដែល​ព្រះអង្គ​សូម​ពី​ព្រះជាម្ចាស់ព្រះជាម្ចាស់​មុខជា​ប្រទាន​ឲ្យ​ព្រះអង្គមិនខានសូម្បីតែឥឡូវនេះក៏ដោយ» 23ព្រះយេស៊ូមានបន្ទូល​ទៅ​នាងថា៖ ​«ប្អូនប្រុស​របស់​អ្នក​នឹង​រស់ឡើងវិញ» 24នាងម៉ាថាទូល​ទៅ​ព្រះអង្គថា៖ ​«ខ្ញុំ​ដឹងហើយថានៅក្នុងការរស់ឡើងវិញនៅថ្ងៃចុងក្រោយ​ប្អូនប្រុស​របស់ខ្ញុំ​នឹង​រស់ឡើងវិញ» 25ព្រះយេស៊ូមានបន្ទូល​ទៅ​នាងថា៖ ​«ខ្ញុំជាសេចក្ដីរស់ឡើងវិញហើយជាជីវិតអ្នកណា​ជឿលើ​ខ្ញុំទោះបីស្លាប់ហើយក៏ដោយ​នឹង​រស់ឡើងវិញ 26អស់អ្នកដែល​នៅ​រស់ហើយជឿលើខ្ញុំ​អ្នកនោះ​នឹង​មិនស្លាប់អស់កល្បជានិច្ច​តើ​អ្នក​ជឿ​សេចក្ដី​នេះទេ 27នាងទូល​ទៅ​ព្រះអង្គថា៖ ​«ចាស៎ព្រះអម្ចាស់ខ្ញុំជឿថាព្រះអង្គជា​ព្រះ​គ្រិស្ដ​ជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់ដែល​ត្រូវ​យាងមកក្នុងពិភពលោកនេះ»។

ព្រះយេស៊ូកាន់​ទុក្ខ​ឡាសារ​

28ពេល​នាង​បាន​និយាយដូច្នោះហើយក៏ទៅហៅ​នាង​ម៉ារាជាប្អូនស្រី​របស់​នាងដោយ​ស្ងាត់​ថា៖ ​«លោក​គ្រូមកដល់ហើយ​លោកគ្រូ​បាន​ហៅប្អូន»។ 29ពេលនាងម៉ារា​បាន​​ដូច្នេះ​ក៏ក្រោកឡើងយ៉ាងប្រញាប់ហើយទៅជួបព្រះអង្គ 30រីឯព្រះ​យេស៊ូមិន​ទាន់​យាងចូលក្រុង​នៅឡើយ​ទេ​ព្រះអង្គ​បាន​គង់នៅត្រង់កន្លែងដែល​នាង​ម៉ាថា​បាន​ជួបមុន​នេះ។ 31ពេលពួក​ជនជាតិ​យូដាដែល​កំពុង​ជួយរំលែកទុក្ខនាងម៉ារានៅក្នុងផ្ទះ​បាន​ឃើញ​នាង​ម៉ារាក្រោកឡើងយ៉ាងប្រញាប់​ចេញ​ទៅដូច្នេះ​ពួកគេ​ក៏​ទៅតាម​ដោយ​គិតថា​នាង​ទៅយំនៅផ្នូរ 32ពេលនាង​ម៉ារា​ទៅ​ដល់កន្លែង​ព្រះ​យេស៊ូគង់នៅ​ហើយ​ឃើញព្រះអង្គនាង​ក៏​ក្រាបទៀបបាទាព្រះអង្គ​ទាំង​ទូលថា៖ ​«ព្រះអម្ចាស់អើយ!បើ​ព្រះអង្គ​បាន​គង់នៅទីនេះ​នោះ​ប្អូនប្រុស​របស់​ខ្ញុំមិនស្លាប់ទេ» 33ពេលព្រះ​យេស៊ូឃើញនាងម៉ារានិង​ពួក​ជនជាតិ​យូដា​ដែល​មក​ជាមួយ​នាងយំដូច្នេះ​ព្រះអង្គ​ក៏​រំជួល​ចិត្ដ​ហើយច្រួល​ច្របល់​ក្នុងវិញ្ញាណយ៉ាងខ្លាំង 34ក៏មានបន្ទូល​សួរ​ថា៖ ​«តើ​អ្នករាល់គ្នា​ដាក់សពរបស់គាត់នៅឯណា?» ​ពួកគេ​ទូលព្រះអង្គថា៖ ​«ព្រះអម្ចាស់អើយ! ​សូម​យាងទៅមើលចុះ» 35ព្រះយេស៊ូ​ក៏​សម្រក់​ទឹក​ភ្នែក 36ដូច្នេះពួក​ជនជាតិ​យូដា​ក៏​និយាយថា៖ ​«មើល៍​គាត់​ស្រលាញ់ឡាសារណាស់ 37ប៉ុន្តែមាន​អ្នក​ខ្លះក្នុងចំណោមពួកគេនិយាយថា៖ ​«អ្នក​នេះហើយដែល​បាន​ធ្វើ​ឲ្យ​ភ្នែករបស់​មនុស្ស​ខ្វាក់ភ្លឺ​តើ​គាត់​អាចឃាត់​មនុស្ស​នេះមិន​ឲ្យ​ស្លាប់​បាន​ដែរទេ

ព្រះយេស៊ូប្រោស​ឡាសារ​អោយ​រស់​​វិញ​

38ព្រះ​យេស៊ូក៏យាង​ទៅ​ដល់ផ្នូរ​ទាំង​រំជួល​ចិត្ដ​ម្ដងទៀត។ ​ផ្នូរ​នោះ​ជារូងភ្នំហើយ​មាន​ថ្មមួយបិទសន្ធប់ជាប់ 39ព្រះយេស៊ូមានបន្ទូលថា៖ ​«ចូរ​យកថ្មនោះចេញ!» ​នាង​ម៉ាថា​ជា​បងស្រី​របស់​អ្នកស្លាប់​បាន​ទូល​ទៅ​ព្រះអង្គ​ថា៖ ​«ព្រះអម្ចាស់អើយ! ​សពនេះ​ធុំក្លិនហើយព្រោះ​គេ​បាន​ស្លាប់​បួនថ្ងៃ​មក​ហើយ» 40ព្រះយេស៊ូមានបន្ទូល​ទៅ​នាងថា៖ ​«តើ​ខ្ញុំ​មិន​បាន​ប្រាប់អ្នកទេថាបើ​អ្នក​ជឿ​នោះ​អ្នក​នឹង​ឃើញ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់ 41ដូច្នេះគេ​ក៏​យកថ្មចេញហើយ​ព្រះ​យេស៊ូងើបព្រះនេត្រឡើងទាំងមានបន្ទូលថា៖ ​«ឱ​ព្រះ​វរ​បិតាអើយ! ​ខ្ញុំ​សូម​អរព្រះគុណព្រះអង្គដែល​ព្រះអង្គ​ស្ដាប់ខ្ញុំ 42ខ្ញុំដឹងថា​ព្រះអង្គ​ស្ដាប់ខ្ញុំជានិច្ចប៉ុន្តែ​ខ្ញុំ​ទូលដូច្នេះដោយសារតែបណ្ដាជនដែលឈរនៅជុំវិញ​គឺ​ដើម្បី​ឲ្យ​ពួកគេ​ជឿថាព្រះអង្គ​បាន​ចាត់ខ្ញុំឲ្យមក​មែន» 43ពេលព្រះអង្គ​មានបន្ទូល​សេចក្ដី​ទាំងនេះហើយ​ក៏​បន្លឺសំឡេងខ្លាំង​ថា៖ ​«ឡាសារអើយ! ​ចេញមក 44អ្នកដែល​ស្លាប់នោះ​ក៏​ចេញមក​ទាំង​មាន​សំពត់ស្នបរុំជាប់ដៃជើងនិងកន្សែងរុំមុខ​ព្រះ​យេស៊ូមានបន្ទូល​ទៅ​ពួកគេថា៖ ​«ចូរ​ស្រាយគាត់ហើយឲ្យគាត់ទៅចុះ»។

ផែន​​ការ​សម្លាប់​ព្រះយេស៊ូ

45ពេល​ពួក​ជនជាតិ​យូដាជាច្រើនដែលមកតាម​នាង​ម៉ារា​បាន​ឃើញកិច្ចការដែល​ព្រះ​យេស៊ូ​បាន​ធ្វើក៏ជឿព្រះអង្គ 46ប៉ុន្ដែមាន​អ្នក​ខ្លះក្នុងចំណោមពួកគេ​បាន​ទៅប្រាប់​ពួក​អ្នកខាង​គណៈ​ផារិស៊ី​អំពី​កិច្ចការដែល​ព្រះ​យេស៊ូ​បាន​ធ្វើ 47ពួកសម្ដេច​សង្ឃនិង​ពួក​អ្នកខាង​គណៈ​ផារិស៊ី​បាន​កោះហៅក្រុមប្រឹក្សាកំពូលមកជួបជុំគ្នាហើយនិយាយថា៖ ​«តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ដូចម្ដេច? ​ដ្បិត​អ្នក​នេះ​បាន​ធ្វើទីសំគាល់អស្ចារ្យច្រើនណាស់ 48បើយើង​បណ្ដោយ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​ទៀត​នោះ​មនុស្ស​ទាំងអស់​មុខជា​ជឿគាត់មិនខានហើយ​ពួក​ជនជាតិ​រ៉ូម​នឹង​មកយកទាំងកន្លែងនិងជនជាតិ​របស់​យើងផង»។ 49ប៉ុន្តែក្នុងចំណោមពួកគេ​មាន​ម្នាក់​ឈ្មោះ​កៃផា​ដែល​ធ្វើជា​សម្ដេច​សង្ឃ​នៅក្នុង​ឆ្នាំនោះ​បាន​និយាយ​ទៅ​ពួកគេថា៖ ​«អស់​លោកមិនដឹងអ្វីសោះ! 50ហើយក៏មិន​បាន​គិតឃើញថា​បើ​មាន​មនុស្សណាម្នាក់ស្លាប់ជំនួសប្រជាជន​នោះ​ជា​ការ​ប្រសើរ​សម្រាប់​អស់លោក​ហើយ​ជនជាតិទាំងមូល​ក៏​មិនវិនាស​ដែរ» 51ប៉ុន្ដែគាត់​និយាយ​សេចក្ដី​នោះមិន​មែន​ចេញពី​គំនិត​របស់​គាត់ទេគឺ​គាត់​ជា​សម្ដេច​សង្ឃ​នៅ​ឆ្នាំនោះ​បានជា​គាត់​ថ្លែងព្រះបន្ទូលថា​ព្រះ​យេស៊ូត្រូវសោយទិវង្គតជំនួសជនជាតិនោះ 52ហើយមិនត្រឹមតែជំនួសជនជាតិនោះប៉ុណ្ណោះទេគឺដើម្បី​ឲ្យ​ព្រះអង្គ​អាច​ប្រមូលកូន​របស់​ព្រះជាម្ចាស់ដែលខ្ចាត់ខ្ចាយទៅមករួមគ្នាតែមួយដែរ 53ចាប់តាំងពីថ្ងៃនោះមក​ពួកគេ​បាន​ពិគ្រោះគ្នាដើម្បីសម្លាប់ព្រះអង្គ 54ដូច្នេះហើយ​ព្រះ​យេស៊ូមិនយាងនៅក្នុងចំណោម​ពួក​ជនជាតិ​យូដា​ដោយ​ចេញមុខទៀតទេគឺ​ព្រះអង្គ​ចាកចេញ​ពី​ទីនោះឆ្ពោះទៅតំបន់ក្បែរទីរហោឋានត្រង់ក្រុងមួយឈ្មោះអេប្រាអិម​រួចក៏​គង់នៅទីនោះជាមួយ​ពួក​សិស្ស 55ពេលនោះបុណ្យ​រំលង​របស់​ជនជាតិ​យូដា​ក៏​កំពុងខិតជិតមកដល់ហើយ​មាន​មនុស្ស​ជាច្រើន​បាន​ចេញពីតំបន់នានាឡើងទៅ​ក្រុង​យេរូសាឡិមមុន​ថ្ងៃ​បុណ្យ​រំលងដើម្បី​ធ្វើពិធី​ជម្រះកាយ​ឲ្យ​បានបរិសុទ្ធ 56ដូច្នេះពួកគេ​ក៏​តាម​រក​ព្រះ​យេស៊ូហើយ​ពេល​ពួកគេ​ឈរនៅក្នុង​ព្រះ​វិហារ​ក៏​និយាយគ្នាថា៖ ​«តើអ្នកគិត​ដូច​ម្ដេច? ​តើ​អ្នកនោះ​មិនមកចូលរួមបុណ្យនេះទេ 57រីឯពួក​សម្ដេច​សង្ឃនិង​ពួក​អ្នកខាង​គណៈ​ផារិស៊ី​បាន​បង្គាប់ថាបើអ្នកណាដឹងថា​ព្រះអង្គ​នៅឯណាត្រូវតែ​ប្រាប់​ឲ្យ​ពួកគេ​ដឹង​ដើម្បី​ពួកគេ​ចាប់ព្រះអង្គ
Copyright information for KhmKCB